សប្បុរសជននានានិងយុវជន ស.ស.យ.កខេត្ត បាននាំយកថវិកាជូនគ្រួសារប្អូនស្រី(ង៉ែត ស្រីម៉ៅ)ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅស្ពាន ឬស្សីកែវ។

សប្បុរសជននានានិងយុវជន ស.ស.យ.កខេត្ត បាននាំយកថវិកាជូនគ្រួសារប្អូនស្រី(ង៉ែត ស្រីម៉ៅ)ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅស្ពាន ឬស្សីកែវ។

យោងតាមគេហទំព័រហ្វេសប៊ុក Vet Visess Panha បានបង្ហោះសារពីក្តីអាណិតអាសូរយ៉ាងពន់ពេកដល់ប្អូនស្រីនិស្សិតឆ្នាំទី ៣ ដែលបាត់ជីវីតដោយជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅស្ពាន OCIC ឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ បន្ទាប់ពីទទួលដំណឹងពីការស្លាប់របស់ប្អូនស្រី យុវជន ស.ស.យ.កខេត្ត និងសប្បុរសជននានា បាននាំយកថវិកាផ្តល់ជូនគ្រួសារនៃសពដល់គេហដ្ឋាន ។ 

According to Facebook page Vet Visess Panha posted a message of condolences to the sister of a third year student who died in a horrific accident at the OCIC Russey Keo Bridge on January 20, 2024 recently. After receiving the news of her sister's death, the Provincial Youth Union and other philanthropists brought money to the family of the deceased.


ខាងក្រោមនេះជាខ្លឹមសារដែលបានបង្ហោះពី ហ្វេសប៊ុក Vet Visess Panha ៖ 

The following is the content posted on Vet Visess Panha Facebook:



“ អាណិតប្អូនស្រីនិស្សិតឆ្នាំទី៣ជាពន់ពេកគ្មានថ្ងៃត្រលប់ យុវជន ស.ស.យ.កខេត្តបាននាំយកនូវថវិកា សរុបចំនួន ១,០៦៥,០០០រៀល និង ៣៦០ដុល្លារ របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងថវិកា របស់ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និងសប្បុរសជននានា ថវិកា សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព កញ្ញា ង៉ែត ស្រីម៉ៅ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាឃុំតាលោ ដែលបានទទួលមរណ:ភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្ពាន OCIC ឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ គេហដ្ឋាននេះ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ 

"I feel sorry for the third year student, who never returned. The Provincial Youth Union brought a total of 1,065,000 Riels and $ 360 from HE Khoy Rida, Governor of the Provincial Board of Governors and HE Dr. Heng Sok Kong, Secretary of State of the Ministry of Industry, Science, Technology and Innovation and President of the Union of Youth Federations of Cambodia, Pursat Province, and other donors Talor commune, who died in a traffic accident at the OCIC Russey Keo bridge on January 20, 2024 recently. This house is located in Prey Rong village, Talor commune, Talor Senchey district, Pursat province.


ថវិកាខាងលើនេះផ្តល់ជូនគ្រួសារនៃសពតាមរយ: លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និង លោក វេត វិសេសបញ្ញា ប្រធានមន្ទីរ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់។

The above funds were provided to the families of the bodies through: Mr. Sam Narith, Governor of Talo Senchey District and Vice President of the Union of Youth Federations of Cambodia, Pursat Province, and Mr. Vet Visespanha, Director of the Department of National Assembly Senate Relations and Inspection and Vice President of the Union Federation. Cambodian youth in Pursat province.



Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.