គ្រឿងញៀនជាង១តោន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហាររឹបអូសបាន

គ្រឿងញៀនជាង១តោន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហាររឹបអូសបាន


គ្រឿងញៀនជាង១តោន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហាររឹបអូសបាន ខណៈជនសង្ស័យយកទៅប្លុងចោលក្នុងរថយន្ត១គ្រឿងហើយរត់គេចខ្លួន !

More than 1 ton of drugs were confiscated by the Preah Vihear Provincial Police while the suspect dumped them in a car and escaped!


ព្រះវិហារ៖ រថយន្ត១គ្រឿង ផ្ទុកគ្រឿងញៀនចំនួន៣៣ការ៉ុង ស្មើនឹង ១,០២០កញ្ចប់ ទម្ងន់១.០២០គីឡូក្រាម ដែលជនសង្ស័យយកទៅផ្លុងចោលមុខវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ យកមករក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។

Preah Vihear: A truck loaded with 33 bags of drugs, equivalent to 1,020 packages weighing 1,020 kg, which the suspects dumped in front of Chey Sen High School in Chey Sen District, Preah Vihear Province, was kept by the Preah Vihear Provincial Gendarmerie. To act in accordance with the law.


លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថាដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការណែនាំជាប្រចាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងឱ្យកម្លាំងក្រោមឱវាទយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសគ្រឿងញៀនដែលបង្កមហន្តរាយដល់សង្គមជាតិ។

Brigadier General Kang Sao Kun, Commander of the Preah Vihear Provincial Gendarmerie, said on the afternoon of January 21, 2024 that in accordance with the order of General Sao Sokha, Deputy Commander of the Royal Cambodian Armed Forces and Commander of the Royal Gendarmerie. Nationally, and with the regular guidance of Mr. Kim Rithy, Governor of Preah Vihear Province, the Preah Vihear Provincial Gendarmerie always pays attention to the forces under its supervision to prevent and suppress all crimes, especially drug crimes that cause disaster to the society. .


លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ជាក់ស្តែងនៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ចំនួន០៦នាក់ រថយន្ត០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះល្បាតក៏ប្រទះឃើញរថយន្តម៉ាស្តា០១គ្រឿង ពណ៌ស ផ្លាកលេខស្ទឹងត្រែង 2A-5558 ចតទុកចោលនៅត្រង់ចំណុចមុខសាលាវិទ្យាល័យជ័យសែន ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបើកគូទរថយន្តពិនិត្យមើល ឃើញមានដឹកម្សៅក្រាមពណ៍សថ្លាដាក់ក្នុងកញ្ចប់តែពណ៌លឿង សង្ស័យគ្រឿងញៀន ក៏បានរាយការណ៍ស្នើយោបល់។

Brigadier General confirmed that at 6:00 pm on January 20, 2024, the Chey Sen District Gendarmerie Force of 6 people, 1 vehicle led by Brigadier General Song Rong, District Gendarmerie Commander also patrolled. A white Master car with license plate Stung Treng 2A-5558 was found parked in front of Chey Sen High School in Saang village, Saang commune. Sathla put in a yellow tea bag, suspected drug also reported.


ក្រោយទទួលបានការរាយការណ៍ពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកជ័យសែន លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានរាយការណ៍ជូនលោក ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ហើយលោកព្រះរាជអាជ្ញាក៏បានចាត់ឱ្យលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្ត ចុះដឹកនាំសម្របសម្រួលអនុវត្តនីតិវិធី ក៏បានបញ្ជូនវត្ថុតាងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើការត្រួតពិនិត្យវត្ថុតាងជាក់ស្តែង។

After receiving a report from the Commander of the Chey Sen District Gendarmerie, Brigadier General Kang Sao Kun, Commander of the Preah Vihear Provincial Gendarmerie, reported to Mr. Ty Sovinthal, Prosecutor of the Preah Vihear Provincial Prosecutor's Office. Mr. Sreng Vuthea, Deputy Provincial Prosecutor, coordinated the implementation of the procedure and sent the evidence to the Preah Vihear Provincial Gendarmerie Command to inspect the actual evidence.


ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាមានគ្រឿងញៀនចំនួន ៣៣ការ៉ុង ស្មើនឹង១០២០កញ្ចប់ (មួយកញ្ចប់ស្មើ១០០០ក្រាម) មានទម្ងន់ចំនួន១.០២០គីឡូក្រាម។ ចំណែកឯជនសង្ស័យដែលកំពុងគេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធីច្បាប់៕

After the inspection, it was found that there were 33 bags of drugs equal to 1,020 packs (one pack equals 1,000 grams) weighing 1,020 kg. The fugitive suspects are being investigated by special forces.












Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.