ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនបុរសដែលបើករថយន្ត Ford Ranger ដែលបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សប្រុស-ស្រីចំនួន ៤នាក់ បានស្លាប់បាត់ជីវិតនៅក្រោមស្ពានអាកាសឫស្សីកែវ។
Phnom Penh: The Phnom Penh Municipal Court has issued a detention order for a man driving a Ford Ranger that crashed into several motorcycles and cars, killing four men and a woman under the Russey Keo flyover.
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្មើ ០៣នាក់) ដែលមានជនត្រូវចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច និងមាត្រា ៥៨ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
According to the press release of the spokesperson of the Phnom Penh Municipal Court on 23 January 2024, it has taken action in Criminal Case No. 490 dated 22 January 2024 in relation to the case of traffic accident caused by A white FORD car with license plate Phnom Penh 2AZ-5854 killed 4 people (3 females) and injured 4 people (equal to 3 people) with the accused named Neang Sam Oun, male, 56 years old, Cambodian Accused of reckless driving, recklessness or disobedience to road traffic regulations, causing injury and death (driving under the influence of alcohol with 0.54 mg / L and injury) Many people were killed at the intersection of Russey Keo Bridge and National Road 5 on the new Russey Keo Bridge, Mittapheap Village, Sangkat Russey Keo, Khan Russey Keo, Phnom Penh on January 20, 2024. The criminal offense is punishable under Article 83, paragraph 2. 2, point b, point and Article 58, paragraph 2, point b, point c of the law on road traffic.
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។
After questioning the accused and examining the evidence, the investigating judge of the Phnom Penh Municipal Court decided to detain the accused Neang Sam Oun to continue the investigation according to the procedure.
សូមរំលឹកថា សូមបញ្ជាក់ថា មនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
Four men and a woman died instantly at the scene and four others were seriously injured and taken to hospital by ambulance in the event of a man driving. A Ford Ranger collides with a motorcycle and several vehicles under the Russey Keo flyover. The incident happened at 6:40 pm on January 20, 2024, under the Russey Keo flyover in Russey Keo commune, Russey Keo district, Phnom Penh.
បើតាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន ថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះ ចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿង និងរថយន្ដចំនួន២គ្រឿង បណ្ដាលឱ្យរងការខូចខាត គាបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ។
Sources at the scene told the news agency that prior to the incident, heavy traffic was seen at the traffic light under the Russey Keo flyover, with passengers and cars and motorbikes stopping at the stop. A man driving a Ford Ranger A white car with license plate Phnom Penh 2AZ-5854 traveling down from Russey Keo bridge in the direction from east to west at high speed and hit the head of a dragon, splitting the bridge, 4 motorcycles and 2 cars, causing damage Under the scattering cars all over the road.
រីឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត។ ភ្លាមៗអ្នកបើកបរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ ដើម្បីសួរនាំ។
Four motorcyclists (three women) were killed and several others were seriously injured and taken to Calmette Hospital by ambulance. The driver of the car was immediately detained and taken to Russey Keo police station for questioning.
ភាគីបង្កបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5954 បើកបរដោយឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កម្រិតជាតិអាកុល ០.៥៤)៕
The perpetrator was a white Ford Ranger with license plate Phnom Penh 2AZ-5954, driven by Neang Sam Oun, 56 years old, Occupation: Ministry of Economy and Finance (Customs Officer), Residence: 40A, Street 210, Village 4, Sangkat Chrang Chamres 1 Khan Russey Keo, Phnom Penh (alcohol level 0.54).