នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបាន២នាក់, ក្រុមនេះតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត
The Criminal Police Department led the search and crackdown on robbers in Siem Reap Province, arrested 2 people, this group is always active in the capital-province
សៀមរាប៖ ក្រុមជនសង្ស័យដែលតែងធ្វើសកម្មភាពប្លន់តាមភូមិសាស្ដ្ររាជធានី-ខេត្តយ៉ាងសកម្មនាពេលកន្លងមក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
Siem Reap: A group of suspects who have been active in robberies in the capital-province in the past were arrested by the Criminal Police Department on December 3, 2023 in Siem Reap province.
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្ក ឡើងដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។
On December 22, 2023 at 21:15 at the house of the victim, Lek Vicheka, female, 33 years old, occupation: salesman, located in Trapeang Khat village (O Pram Pyam), Svay Leu commune, Svay Leu district, Siem Reap province. Climbed by three suspects who used knives to rob.
ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។
Following the incident, following the orders of His Excellency Lt. Gen. Neng Chuor, Director of the Special Forces Department of the Criminal Police Department, led by Brigadier General Hun Moniroth and Lt. Col. Hem Bona, Deputy Director of the Department, in cooperation with the Siem Reap Provincial Police. Preah Vihear provincial police conducted a thorough search to identify the suspects and the whereabouts of the suspects.
លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្នោះដូចខាងក្រោម៖
On January 3, 2024, our professional forces continued to lead and arrest two suspects with the following names:
ទី១. ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ឃាត់ ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប
First. Name: Rang Sarath, Male, 33 years old, Cambodian, Detained at Thnal Dach Village, Dan Run Commune, Sonikom District, Siem Reap Province.
ទី២. ឈ្មោះ ឈិន ភន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំ ស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មេីសបានមួយចំនួន ។
Second. Chhin Phorn, a 38-year-old Cambodian man, was arrested at Sna Kep village, Srayong commune, Kulen district, Siem Reap province, and some exhibits were confiscated.
ក្រោយ ពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង 21 និង 15 នាទី ពួកខ្លួនដែលមានបក្ខចំនួន ៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យ សម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
After questioning, the two suspects also confessed that on December 23, 2023, at 21:15, they, who were three members of the party, actually entered the house of the people and armed with knives (which Confiscated) Pchong robbed the property of the people in Trapeang Khat village (O Pram Pyam), Svay Leu commune, Svay Leu district, Siem Reap province.
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀម រាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ ឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន៕
Currently, the above suspects have been handed over by the Criminal Police Department to the Siem Reap Provincial Police to continue the procedure and search for and arrest the suspect, Chhin Phorn, who escaped.