តុលាការសម្រេចឃុំខ្លួន លោក នី ណាក់ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ

តុលាការសម្រេចឃុំខ្លួន លោក នី ណាក់ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ

 


តុលាការសម្រេចឃុំខ្លួន លោក នី ណាក់ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង

Court Detains Ny Nak for Public Defamation and Incitement to Discrimination


ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

Phnom Penh: The Phnom Penh Municipal Court yesterday decided to detain Mr. Ny Nak, the owner of "Iman KH", and remand him in custody at Prey Sar Prison on charges of public defamation and incitement to discrimination.


លោក នី ណាក់ កើតឆ្នាំ១៩៧៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកនិយាយបរិហារលើ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។

Mr. Ny Nak, born in 1979, was arrested and sent to court immediately on Friday morning, January 5, 2024, after he denounced Mr. Heng Sour, Minister of Labor and Vocational Training and many government ministries. Another last December.


ការសម្រេចឃុំខ្លួន លោក នី ណាក់ ធ្វើឡើងដោយ ចៅក្រម ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

The decision to detain Ny Nak was made by Judge Nhim Pisal, Investigating Judge of the Phnom Penh Municipal Court.


សូមបញ្ជាក់ថា៖ លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយតុលាការបានផ្តន្ទាទោស រយៈពេល ១៨ (ដប់ ប្រាំបី) ខែ លោកបានចេញពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕

It should be noted that Mr. Ny Nak was already imprisoned once in 2020 for inciting to commit a crime, the court sentenced him to 18 (eighteen) months, he was released from prison on June 10, 2021.








Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.