យ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី !

យ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រយោធា២គ្រឿង ហោះប៉ះគ្នាលើអាកាសនៅប្រទេសម៉ាឡេស៉ី !



អាជ្ញាធរនៅប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា ក្នុងថ្ងៃអង្គារទី២៣ មេសា ២០២២៤នេះ ឧទ្ធម្ភាគចក្រយោធា២គ្រឿង បានបុកគ្នាលើអាកាសហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ ជាហេតុបណ្តាលឱ្យមនុស្សទាំង១០នាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

Authorities in Malaysia say that on Tuesday, April 23, 20224, two military helicopters collided in the air and crashed during a training flight, killing all 10 people on board. This was released by the AFP news agency on Tuesday, April 23, 2024.


ឃ្លីបវីដេអូដែលគេចែកចាយនៅលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញ ឧទ្ធម្ភាគចក្រយោធាប៉ុន្មានគ្រឿង ហោះហើរនៅកម្ពស់ទាប ក្នុងលក្ខណៈជាក្បួន លើមូលដ្ឋានទ័ពជើងទឹក Lumut ខណៈវាគឺជាសកម្មភាពហាត់សម មុនព្រឹត្តិការណ៍អបអរសាទរមួយ របស់យោធាជើងទឹកម៉ាឡេស៉ី ដែលត្រូវប្រារព្ធឡើង នាខែឧសភាខាងមុខ។ អំឡុងពេលនោះ ឧទ្ធម្ភាគចក្រ២គ្រឿង បានហោះប៉ះគ្នា ជាហេតុបង្កឱ្យពួកវាបាត់បង់លំនឹង រួចធ្លាក់ទៅលើដី។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតទាំងអស់។

A video clip shared online shows several military helicopters flying at low altitudes as a rule at Lumut Naval Base as it is a pre-event rehearsal for the Malaysian Navy. Held next May. During that time, two helicopters collided, causing them to lose their balance and fall to the ground. After the incident, all 10 victims were confirmed dead.


គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងដែលបានធ្លាក់ គឺ១គ្រឿងមានប្រភេទ Eurocopter AS555SN Fennec និង១គ្រឿងទៀតប្រភេទ AgustaWestland AW139។ កាលពីមីនាកន្លងទៅនេះ ឧទ្ធម្ភាគចក្រ១គ្រឿងរបស់ឆ្មាំសមុទ្រម៉ាឡេស៉ី ក៏បានធ្លាក់នៅច្រកសមុទ្រ Malacca ផងដែរ ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ឡើយ។ រីឯកាលពីឆ្នាំ២០១៦ អនុរដ្ឋមន្រ្តីម៉ាឡេស៉ីម្នាក់ ស្ថិតក្នុងចំណោមមនុស្សមួយចំនួន ដែលបានបាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្រ Eurocopter AS350 ១គ្រឿង បានធ្លាក់នៅរដ្ឋ Sarawak របស់ម៉ាឡេស៉ី៕ ប្រភព៖ Fresh News

The two helicopters that crashed were the Eurocopter AS555SN Fennec and the AgustaWestland AW139. In March, a Malaysian Coast Guard helicopter also crashed in the Straits of Malacca, but caused no casualties. In 2016, a Malaysian deputy minister was among those killed when a Eurocopter AS350 crashed in the Malaysian state of Sarawak. Source: Fresh News








Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.