ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍នៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋ បាល ខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់ គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វ ផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជន កម្ពុជាផងដែរ ។
To promote the "Visit Siem Reap 2024" campaign as well as to celebrate the "Year of People-to-People Exchange of Cambodia-China 2024", the Ministry of Tourism of the Kingdom of Cambodia and the Henan Provincial People's Administration and the Siem Reap Provincial Administration have cooperated. Organize a great cultural event, tourism and performance of When Shaolin Meets Bokator At Angkor at the northern part of Bayon Temple on the morning of April 24, 2024, with a joint performance between Sao Linh and Bokator aims to promote tourism and culture together to attract more tourists to Cambodia by exploring the potential of tourism, culture, civilization and traditions of the Cambodian people.
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងកិច្ចការ រៀប ចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ទេច្រើនជាអតិបរមា ៕
Samdech President Hun Manet encouraged and highly appreciated the organization of cultural exchange and cultural promotion, both bilaterally and multilaterally, in order to promote Cambodia's potential and attract as many international tourists as possible.