យុវជនក្រីក្រម្នាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាយាន្តជួយគ្រួសារក្រីក្រ
A poor young man said that the technical training program of the Prime Minister is a vehicle to help poor families
ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារបានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្រោមគម្រោងថ្នាក់ជាតិ ស្តីពីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។
Phnom Penh: A young man from a poor family in Stong district, Kampong Thom province, is very happy to continue his technical education at the Kosoma Polytechnic Institute in Phnom Penh for free and to receive a grant from the Royal Government under the class program National on Vocational and Technical Training for Youth from Poor and Vulnerable Families by the Head of Government.
ក្នុងនាមជាសិស្សក្រីក្រម្នាក់ យុវជន ឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។
As a poor student, Khea Sokun said that this course can improve the lives of poor families, provide clear skills and full ability to find a better job with a decent salary that can help the family and the country.
ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ បានអគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឱ្យគេ មកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យផ្សេងទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។
In addition, the young people from this poor family thanked the government leaders for giving them the opportunity from the poor and other vulnerable families to attend free technical skills training.
មានដើមកំណើតមកពីខេត្តកំពង់ធំ យុវជន ឃា សុគុន មានក្តីស្រម៉ៃចង់កា្លយជាម្ចាស់អាជីវកម្មតូចមួយនៅស្រុកកំណើត ដោយយកជំនាញដែលបានសិក្សានៅភ្នំពេញជាយាន្ត។
Originally from Kampong Thom province, Khea Sokun dreamed of becoming a small business owner in his hometown, taking the skills he had learned in Phnom Penh as a vehicle.
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕
It should also be noted that on November 14, 2023, Samdech Prime Minister Hun Manet, Prime Minister of Cambodia, officially launched the vocational and technical training to 1.5 million poor and vulnerable families. There are 4 months of free education, on the other hand, young people from poor and vulnerable families will receive a monthly stipend of 280,000 Riels until graduation.