ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA

ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA


ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤   ដោយមានការឯកភាពពី  តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្ន ជន សង្ស័យ ខាង លើ  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមនីតិវិធី នៃច្បាប់។

After receiving complaints from victims related to unidentified people using the social media system (Telegram) to defraud money by means of money transfer to ABA account. On January 31, 2024, with the approval of the Phnom Penh Municipal Court Prosecutor's Office, the Department of Technology Crimes arrested a 27-year-old Cambodian suspect, Nguon Srey Neath, in connection with the account collection scam. Bank (ABA) from the people to resell to the faction. Currently, the above suspects, the Department of Technology Crimes has built a case to be sent to the Phnom Penh Municipal Court for legal proceedings.

 

🚫🚫🚫នាយកដ្ឋាន សូម បន្ត  ក្រើន រំលឹក  សាធារណជន ទាំង អស់ ថា  ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ។

🚫🚫🚫 The Department would like to continue to remind the public that the collection or sale of bank ATM card accounts to other persons is illegal, with individuals, sellers and collectors becoming indirectly involved in the crime. When a third party uses the bank's ATM card account as a means to reap the benefits of the offense and will be punished as the perpetrator himself.




Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.