ស្វាយរៀង៖ យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង ដែលសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។
Svay Rieng: According to the report from Consumer Protection, Competition and Fraud Suppression Branch of Svay Rieng Provincial Branch, which was received by the press on the morning of February 1, 2024, it was confirmed that on January 31 at 21:00 20 minutes: Svay Rieng Provincial Branch Officers, in cooperation with the Armed Forces, under the coordination of Mr. Kham Sophary, Prosecutor of Svay Rieng Provincial Court, detained 4 containers for inspection. Upon inspection, it was found that the four container trucks were carrying chicken legs.
តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
According to the driver, all the goods were imported from Vietnam and transferred to the container at zero to Cambodia through the Bavet International Port and transported to the coconut port in Romeas Hek district and then imported back to Vietnam. These goods belong to SBL, located in Bavet.
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
Mr. Penh Sareth (Container Truck Owner) confirmed that he was in charge of the four container trucks and did not submit the documents (freight) with them by truck, and that these goods were headed to Doung Port, Romeas Hek District and were planned to be imported. Vietnam.
នៅវេលាម៉ោង ២២៖១៥នាទីយប់មិញ មន្ត្រីជំនាញ ក.ប.ប បានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀលរថយន្តកុងតឺន័រទាំង៤គ្រឿងនេះមកត្រួតពិនិត្យមានលទ្ធផលជាប្រភេទជើងមាន់ រួមមាន៖
ទី១៖ កុងតឺន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី២៖ កុងតឺន័រលេខ SZLU9415762(45') មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី៣៖ កុងតឺន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)
ទី៤៖ កុងតឺន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។
At 22:15 last night, PAC professional officers cooperated with relevant officials to cut the afternoon of these 4 container trucks to inspect the results as chicken legs, including:
First: Container No. SZLU9430540 (45) has a temperature of -5 degrees Celsius (compared to the standard -12 degrees Celsius).
Second: Container No. SZLU9415762 (45 ') has a temperature of -2.9 degrees Celsius (compared to the standard -12 degrees Celsius).
Third: Container No. HMMU5490786 (45) has a temperature of -6.4 degrees Celsius (compared to the standard -12 degrees Celsius).
Fourth, container number HDMU5591398 (45) has a temperature of -2.5 degrees Celsius (compared to the standard -12 degrees Celsius).
ក្រោយពិសោធន៍ដោយរថយន្តចល័តពិសោធន៍ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃសំណាកគំរូជើងមាន់ ដែលបានដកចេញពីទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេចបិទសៀលទូកុងតឺន័រវិញ។
After being tested by a mobile vehicle, the DPRK's food test results were obtained from samples of chicken legs removed from the four containers and found to be free of the banned chemical FORMALIN. After inspection, the components decided to seal the container.
លោក ហេង សំបូរ ប្រធានសាខាគយរដ្ឋាករខេត្តស្វាយរៀង បានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះ ជាទំនិញដឹកឆ្លងកាត់ ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
Heng Sambo, head of the Svay Rieng provincial customs branch, confirmed that the chicken legs were transit goods and planned to be imported back to Vietnam.
សូមបញ្ជាក់ថា សមត្ថកិច្ចចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤គ្រឿង ដែលសង្ស័យថាដឹកសាច់បង្កកកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង។ ករណីឃាត់បាននេះ បានធ្វើឡើងដោយមានការសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង៕ យោង៖ Fresh News
It should be noted that the police arrested 4 container trucks suspected of carrying frozen meat on the evening of January 31, 2024 in Ok Neak village, Sangkor commune, Svay Rieng city, according to the order of the Svay Rieng provincial prosecutor. The arrest was made in cooperation with the Svay Rieng Provincial Customs and Excise Department and the Svay Rieng Provincial PAC official. Reference: Fresh News