កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនៅថ្ងៃទី១ ខែកុម្ភៈ នេះថា ម្ចាស់ឡាន Ford ដែលបុកអ្នកជិះម៉ូតូស្លាប់ នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យមេធាវីតំណាង ចូលមកដោះស្រាយជំនួស។ ក៏ប៉ុន្តែលោកស្នងការ បានផ្តាំមេធាវី តាមហ្វេសប៊ុក ឱ្យយកវត្ថុតាង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងឱ្យម្ចាស់ឡាន Ford ចូលខ្លួនមកបំភ្លឺពីគ្រោះថ្នាក់នោះ។
Kampot: Major General Mao Chanthurith, Kampot Provincial Police Commissioner, announced on February 1 that the owner of a Ford car that hit a motorcyclist and died in Dang Tong District, Kampot Province on January 28, 2024, had a lawyer represent him. Come solve instead. However, the commissioner instructed the lawyer on Facebook to take the evidence that caused the accident and for the owner of the Ford car to come in and explain the accident.
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ លើកឡើងថា «សូមអរគុណលោកមេធាវីតំណាងប្អូន ផល្លា ស៊ីម៉េង ដែលបានចូលខ្លួនមកជំនួស។ ក៏ប៉ុន្តែសូមលោកមេធាវីជួយយកវត្ថុតាង ដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងអោយប្អូន ផល្លា ស៊ីម៉េង ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធការបើកបរធ្វេសប្រហែស បណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ»។
Major General Mao Chanthurith said, “Thank you, Mr. Phalla Simeng, for representing me. However, please help the lawyer to bring the evidence that caused the accident and let Phalla Simeng come in to clarify about the negligent driving that caused the accident to others.
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ដោយផ្តាំទៅម្ចាស់ឡាន Ford ផល្លា ស៊ីម៉េង ចូលខ្លួនមកដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកដងទង់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ សូមកុំគេចវេស ក្រែងរឿងបានធូរស្រាលបន្តិចវិញ»។
On January 31, 2024, Commissioner Mao Chanthurith wrote on the Facebook page of Kampot Provincial Police, urging the owner of Ford Phalla Simeng to come and solve the traffic accident problem in Dang Tong District on January 28, 2024. 2024. Please do not avoid lest things get a little easier.
សូមរម្លឹកថា៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសតាមផេកផ្លូវការរបស់លោកថា «សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំនៅខេត្តកណ្តាល ចូលខ្លួនមកបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយជនរងគ្រោះ ស្លាប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ និង ១៥នាទី នៅស្រុកដងទង់ សូមម្ចាស់រថយន្ត អញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ»។ ក៏ប៉ុន្តែដល់ថ្ងៃកំណត់ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បែរជាមេធាវីតំណាងម្ចាស់ឡាន ដែលបើកបុកស្លាប់មនុស្ស ២នាក់ បានចូលខ្លួន មកដោះស្រាយជំនួសវិញ។ យ៉ាងណាក៏ដោយ ករណីអ្នកបើកឡាន បុកមនុស្សស្លាប់នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ផ្កាយ២ ម៉ៅ ច័ន្ទមធុរិទ្ធ នៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់ និងទាមទារឱ្យម្ចាស់ឡាន ចូលរួមដោះស្រាយតាមច្បាប់៕
Please be reminded that: On January 30, 2024, Kampot Provincial Police announced through his official page, "Please, the owner of the car, Phalla Simeng, who lives in Kandal province, come and explain the traffic accident caused by the victim. Two people died on January 28, 2024 at 12:15 in Dang Tong district, please the car owner to come to Kampot Provincial Police on February 1, 2024. However, on the deadline of February 1, 2024, the lawyer representing the owner of the car that killed two people came to solve the problem. However, in the case of the driver who hit the dead body, the Kampot Provincial Police Commissioner, Major General 2 Star Mao Chanthurith, continues to monitor carefully and demands that the car owner participate in resolving according to the law.