ប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យ​​៣ម្នាក់ និង​ប្រជាការពារ​២នាក់​ ត្រូវបានឃាត់ខ្លួន ករណីគៀបស៊ីលុយពីយុវជនមួយក្រុមនៅផ្លូវវេងស្រេង !

ប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យ​​៣ម្នាក់ និង​ប្រជាការពារ​២នាក់​ ត្រូវបានឃាត់ខ្លួន ករណីគៀបស៊ីលុយពីយុវជនមួយក្រុមនៅផ្លូវវេងស្រេង !

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាប់យកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ 

Phnom Penh: A spokesman for the Phnom Penh Municipal Police would like to inform the public that the case of 05 young people who were interviewed by journalists on social media on January 25, 2024, alleging that they had the authority to extort money at Tela Lu Pram Petrol, Veng Sreng Street, Damnak Thom 5 Village, Sangkat Stung Meanchey 3, Khan Meanchey.


ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែង យកប្រាក់។

In this case, in accordance with the order of His Excellency Lt. Gen. Chuon Narin, Deputy Commissioner and Commissioner of the Phnom Penh Municipal Police, the Phnom Penh Municipal Criminal Police Office, in cooperation with the Meanchey District Police Inspectorate, investigated, inspected the scene and collected evidence through security cameras and According to the interrogation of the young victim, one officer of Stung Meanchey 3 Administrative Police Station of Meanchey District Police Inspectorate and 2 other defenders were arrested for extorting money.


ជនសង្ស័យចំនួន០៣៖

១- ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។

២- ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។

៣- អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

3 suspects:

1. Name: Neang Vanny, alias Panny, male, Khmer nationality.

2-Name is Kim Sokha, alias Hang 13, male, Khmer nationality.

3- Lieutenant Prum Vanroeun is an officer of Stung Meanchey 3 Administrative Police Station.


បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

The suspects are currently being processed by a specialized force and sent to court for further proceedings. As for the remaining suspects, the specialized force is continuing to search for them and arrest them to follow the procedure.







Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.