បើកបរក្នុងស្ថានភាពស្រវឹង ប្រឈមនឹងការពិន័យ និងផ្តន្ទាទោសតាមច្បាប់យ៉ាងដូចម្តេច???

បើកបរក្នុងស្ថានភាពស្រវឹង ប្រឈមនឹងការពិន័យ និងផ្តន្ទាទោសតាមច្បាប់យ៉ាងដូចម្តេច???


ភ្នំពេញ៖ យោងតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) នៃអនុក្រឹត្យលេខ ៣៩ អនក្របក និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបរ រថយន្ត ម៉ូតូ ម៉ូតូកងបី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

Phnom Penh: Pursuant to Article 6 (new), Article 7 (new), Article 10 (new) of Sub-Decree No. 39 and Article 77 (new) of the Road Traffic Law, it states that the drivers of cars, motorcycles, tricycles and tuk-tuks Being intoxicated will be punished according to the following road traffic laws:


+ចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥-០,៣៩

– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។

– សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។

– សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។

ដោយឡែកចំពោះអ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០,៤០ឡើងទៅ

– សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។

– សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។

-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល។

+ For drunk drivers, alcohol level from 0.25-0.39

Motorcyclists will be fined 250,000 Riels.

For light truck drivers will be fined 400,000 Riels.

For heavy truck drivers will be fined 800,000 Riels.

In particular, for drivers who have an alcohol level of 0.40 or higher.

Motorcyclists will be fined 1 million riels.

For light truck drivers, a fine of 2 million riels.

For heavy truck drivers will be fined 4 million riels.


ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕

In case of non-violation of the law on road traffic required to be sent to court to follow the law will be sentenced to 1 to 6 months in prison and a fine of 800,000 to 4 million riels.




Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.